ទំនាក់ទំនង​​ការបរទេស

Thursday, 22 October 2009

ទំនាក់ទំនង​កម្ពុជា​កូរ៉េ ឈា​នដល់​គ្រប់​ជ្រុងជ្រោយ និង​ជា​ដៃ​គូ​យុទ្ធសាស្ត្រ
លោក​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង លី ម្យុងបាក់ (Lee Myung-bak) បាន​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២​តុលា​នេះ ដើម្បី​រឹត​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ និង​ក៏​ដើម្បី​បង្កើន​អ្នក​វិនិយោគ​កូរ៉េ​នៅ​កម្ពុជា តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សរុប​ចំនួន ៩។
22/10/2009 13:32 ម៉ោងសកល
សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ​ ពីទីក្រុង​ភ្នំពេញ

0 comments:

    លិខិត​ឆ្លង​ដែង​កម្ពុជា
    (រូបថត: អៀង សុខម៉ិញ RFI)
    ចាប់​ពី​ពេល​នេះ​ទៅ​ពលករ​និង​ពលការនី​ខ្មែរ​ដែល​ត្រូវ​ជ្រើស រើស​ឲ្យ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​នោះ​នឹង​ត្រូវ​ចំណាយ​ថវិកា​តែ​២៤​ដុល្លារ​តែ​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​លិខិត​ឆ្លង​ដែន។ ពីព្រោះ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​លោក​ហ៊ុន​សែន​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ​ថា​រដ្ឋាភិបាល និង​ទទួល​បន្ទុក​ជួយ​បង់​ថ្លៃ​ចំនួន​១០០​ដុល្លារ​សម្រាប់​ពលករ​និង​ពលការនី​ម្នាក់ៗ។​សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ម្សិល​មិញ​ហើយ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ខ្លួន​ឯង​ប្រកាស​នៅ​ក្នុង​វេទិកា​រាជ​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​លើក​ទី​១៤​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២១​ខែ​វិច្ឆិកា​នេះ។ ការ​សម្រេច​នេះ​ទៀត​ក៏​ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​ក្រុមហ៊ុន​ឯកជន​ដែល​ជា​អ្នក​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស​បាន​ស្នើរ​សុំ​ទៅ​រដ្ឋាភិបាល​កាល​ពី​ដើម​ឆ្នាំ​មក​ម្លេះ។ លោក​ណាង​សុធី​តំណាង​វិស័យ​ឯកជន​ក្រុម​ទី​៨​ដែល​ទទួល​បន្ទុក​លើ​វិស័យ​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​ដែរ​នោះ​បាន​ពន្យល់​ឲ្យ​ដឹង​ថា​ការ​សម្រួល​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​លិខិត​ឆ្លង​ដែន​ដល់​ពលករ​និង​ពលការនី​ខ្មែរ​គឺ​ជា​ការ​ជួយ​ពួក​គេ​ក្នុង​ការ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។ លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​រដ្ឋ​ទទួល​បន្ទុក​តែ​លើ​អាករ​ដែល​ស្មើ​នឹង​១០០​ដុល្លារ​តែ​ប៉ុណ្ណោះ​​ក៏​ប៉ុន្តែ​ពលករ​ត្រូវ​ទទួល​បន្ទុក​បង់​ថ្លៃ​ខ្លួន​ឯង​លើ​បន្ទះ​ឈីប​chip​អេឡិចត្រូនិក​ដែល​គេ​ដាក់​ភ្ជាប់​នៅ​លើ​លិខិត​ឆ្លងដែន​ចំនួន​២០​ដុល្លារ​និង​លើ​ការ​ថតរូប​ក្នុង​តម្លៃ​៤​ដុល្លារ។ អនុក្រិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ហ៊ុន​សែន​បាន​តម្រូវ​ឲ្យ​ការិយាល័យ​លិខិត​ឆ្លង​ដែន​ផ្តល់​លិខិត​ឆ្លង​ដែន​ដល់​ពលករ​ក្នុង​រយៈ​ពេល​២០​ថ្ងៃ​រាប់​ក្នុង​ថ្ងៃ​ធ្វើការ​ចាប់​ពី​ថ្ងៃ​ដាក់​ពាក្យ​សុំ។ សព្វ​ថ្ងៃ​រដ្ឋាភិបាល​បាន​កំពុង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​កើន​ឡើង​ការ​នាំ​ពលករ​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដែល​នេះ​គឺ​ជា​ប្រភព​ចំនូល​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ហើយ​ម្យ៉ាង​ទៀត​ពលករ​ខ្មែរ​ក៏​អាច​រៀន​ចេះ​ជំនាញ​ខ្លះ​ទៀត​ដែរ​មុន​នឹង​ពួក​គេ​ត្រឡប់​មក​ស្រុក​កំនើត​វិញ។ យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ការងារ​ក្នុង​ឆ្នាំ​២០០៧​មាន​ពលករ​ខ្មែរ​១០៦៧០​នាក់​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​មាឡេស៊ី​៦១០០​នាក់​បាន​ចេញ​ទៅ​ប្រទេស​ថៃ​ដោយ​ស្រប​ច្បាប់​និង​១៨​ម៉ឺន​នាក់​មិន​ស្រប​ច្បាប់ ហើយ​នៅ​មាន​ពលករ​ខ្មែរ​ប្រមាណ​៤០០០​នាក់​ផ្សេង​ទៀត​បាន​ចាក​ចេញ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង៕
    សូម​ចុច​ខាង​ក្រោម​នេះ​ដើម្បី​ស្តាប់​បទ​រាយការណ៍​របស់​លាង ដឺលុច្ស ពី​ទីក្រុង​ភ្នំពេញ